គម្រោងស្តារនិងកែលម្អស្ទឹងសៀមរាបដំណាក់កាលទី២ ចាប់បើកការដ្ឋានហើយ

រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការដ្ឋានស្តារ និងកែលម្អដងស្ទឹងសៀមរាបដំណាក់កាលទី២ (KHM-18) ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សាក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ នេះបើតាមពិធីប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងនេះ ជាដំណាក់កាលទី២ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលចាប់ផ្តើមកែលម្អពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ដោយអនុវត្តដោយក្រុមហ៊ុន Youngjin Construction Inc.។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្វែរថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅព្រះសីហនុ មកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ ថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ នឹងត្រូវយកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដែលមានប្រវែងជិត ៩ គីឡូម៉ែត្រ ដើម្បីជួយបង្កើនភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ដោយសារតែថវិកាសាងសង់នៅឯខេត្តព្រះសីហនុនៅសល់ប្រមាណ ៥ លានដុល្លារសហរដ្ឋអាមេរិក មុននេះខ្ញុំបានបញ្ជាឱ្យបញ្ជូលទៅក្នុងថវិកាជាតិ ប៉ុន្តែឥឡូវនេះ ខ្ញុំបង្វែរថវិកានេះដោយត្រង់ចេញពីខេត្តព្រះសីហនុមកខេត្តសៀមរាបតែម្ដង គឺកែលម្អក្នុងតម្លៃ ៥ លានដុល្លាទៅលើដងស្ទឹងសៀមរាបរបស់យើងទាំងសងខាង។» សម្ដេចបានបន្ថែមថា៖ «ដូច្នេះ ពួកយើងនឹងធ្វើឱ្យខេត្តសៀមរាបរបស់យើងជាកញ្ចប់ ដែលបានលើកឡើងវាមានទាំងផ្លូវ មានទាំងលូ ប្រឡាយទឹកស្អុយ ទឹកភ្លៀង មានទាំងបណ្ដាញទឹក មានទាំងកាម៉េរ៉ាសុវត្ថិភាពដល់ប្រជាជនយើង។ ហើយវានឹងក្លាយទៅជាទឹកក្រុងទេសចរណ៍ដ៏រឹងមាំមួយសាកសមនឹងឋានៈជាអតីតរាជធានីនៃអណាចក្រខ្មែរ។» យ៉ាងណាមិញសម្ដេចបានបន្តថា បន្ទាប់ពីធូរស្បើយកូវីដទៅ នៅឆ្នាំ ២០២២ រដ្ឋាភិបាលនឹងរៀបចំឱ្យមានព្រឹត្តិការណ៍សង្រ្គានឡើងវិញ ហើយខេត្តសៀមរាបនឹងបន្តសក្ដានុពលវិស័យទេសចរណ៍របស់ខ្លួនឡើងវិញផងដែរ។ Source: https://construction-property.com/km/siem-reap-river-renovation-phase-2-project-begins/





Image placeholder

ពត៌មានអចលនទ្រព្យ

បង្ហោះនៅលើ 22 March 2023