ផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅ​ទីក្រុងសៀមរាប​ នឹងត្រូវពង្រីកទៅជាបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។​ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ផ្លូវពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប នឹងត្រូវពង្រីកពី ពីរកន្លងទៅ បួនកន្លង និងកន្លែងខ្លះ ៦គន្លង មានប្រវែង១៦គីឡូម៉ែត្រ ដោយកំពុងចរចាដើម្បីសាងសង់”។​​ គម្រោងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៦នេះធ្វើឡើង ខណៈការដ្ឋានសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីតម្លៃ ៨៨០លានដុល្លារ សម្រេចការសាងសង់បានជាង ៤៤ភាគរយ និងគ្រោងដាក់ដំណើរការនៅខែតុលាឆ្នាំក្រោយ។ ប្រភពពី: https://construction-property.com/





Image placeholder

ពត៌មានសង្គម

បង្ហោះនៅលើ 05 April 2023